មូលហេតុអ្វីខ្លះដែលបណ្តាលអោយកូនជ្រូកមានជម្ងឺរមាស់សើរស្បែក? ដែលយើងនាំគ្នាហៅមេរោគថា ”ជម្ងឺអង្គែជ្រូក” - Khmer Advanture

Breaking

BANNER 728X90

Monday, April 1, 2019

មូលហេតុអ្វីខ្លះដែលបណ្តាលអោយកូនជ្រូកមានជម្ងឺរមាស់សើរស្បែក? ដែលយើងនាំគ្នាហៅមេរោគថា ”ជម្ងឺអង្គែជ្រូក”

មេរោគជម្ងឺ គ្រីសស៊ីភីក ឬ រមាស់សើរស្បែក (Greasy pig ឬ Exudative epidermatitis) ជាជម្ងឺដែលបណ្តាល មកពីមេរោគឈ្មោះ Saphyococcus hyicus ជាមេរោគបាក់តេរីក្រែមបូក (Gram-positive) កើតឡើងជាញឹកញាប់ ធ្ងន់ធ្ងរចំពោះជ្រូកខ្វះអនាម័យ ដោយមិនបានដុសលាងសម្អាតខ្លួនសត្វអោយស្អាតល្អ។ជម្ងឺនេះជា ប្រភេទជម្ងឺឆ្លង ដែលអាចចម្លងពីជ្រូកមួយ ទៅកាន់ជ្រូកដទៃទៀតបានយ៉ាងឆាប់រហ័ស។
1/ រោគសញ្ញាជម្ងឺ :
- ជ្រូក រមាស់ខ្លាំង ដោយត្រដុសខ្លួននិងសសរជញ្ជាំងទ្រុង
- នៅលើដងខ្លួនជ្រូកមាន ក្រម៉រដំបៅ ជាពិសេសនៅគុម្ពត្រចៀក
- ជ្រូកមិនសូវ សុីចំណី ដេក នឹងចុះស្គមលឿន
- បើមានអាការ:ធ្ងន់ធ្ងរ ធ្វេីអោយស្បែកជ្រូក មានដំបៅហូរទឹករងៃ
2/ វិធីសាស្រ្តក្នុងបង្ការ នឹងការការពារ :
- គប្បីត្រូវបំបែកជ្រូកដែលកើតជម្ងឺអង្គែ ចេញពីជ្រូកដែលគ្មានជម្ងឺ
- គប្បីត្រូវឧស្សាហ៍ ដុសលាងសម្អាតទ្រុង ស្នូកចំណី និងផ្តល់ទឹកស្អាតអោយផឹកបានគ្រប់គ្រាន់ ។
3/ វិធីសាស្រ្តក្នុងការព្យាបាល :
- គប្បីត្រូវ ដុសលាងសម្អាតខ្លួនជ្រូក ដោយទឹកក្តៅឧណ្ឌៗជាមួយសាប៊ូ ។
- គប្បីត្រូវ ចាក់ថ្នាំអង់ទីប៊ីយូទិកប្រភេទ Amoxicillin ឬ Penicillin អោយបាន ១ម្ជុល/១ថ្ងៃ អោយបាន៣ថ្ងៃជាប់គ្នា នឹងលាបថ្នាំ Povidone-iodine (PVP-I) ទៅលើស្បែកខាងក្រៅជំនួយបន្ថែម។




No comments:

Post a Comment