ស្វែងយល់ពី ជំងឺសិរមាន់ ប្រដាប់បន្តពូជ(Genital warts) - Khmer Advanture

Breaking

BANNER 728X90

Tuesday, April 2, 2019

ស្វែងយល់ពី ជំងឺសិរមាន់ ប្រដាប់បន្តពូជ(Genital warts)

ជំងឺសិរមាន់ ប្រដាប់បន្តពូជ(Genital warts)
បណ្តាលមកពី វីរុស HPV អាចអោយកើតជំងឺមហារីកមាត់ស្បូន ។

👉 សញ្ញា និង រោគសញ្ញា 
• មាន ដុំ តូចៗ ពណ៌ ក្រហម ថ្លា ឬ ក្រ ម៉ៅ នៅលើ ប្រដាប់ភេទ រន្ធគូថ មាត់ អណ្តាត និងបំពង់ក
• ហើម ប្រដាប់ភេទ
• ដុំ សាច់ ទាំងនោះ ផ្តុំគ្នា មាន រាង ដូច ផ្កា ខាត់ ណា
• រមាស់ ប្រដាប់ភេទ ឬ ឈឺ ក្រហាយ
• ហូរ ឈាម ពេល រួមភេទ ៕

* ការឆ្លងរោគ ៖
- ឆ្លងតាមការរួមភេទជាមួយអ្នកមានជំងឺសិរមាន់ ឫ ផ្ទុកមេរោគ HPV ដោយមិនបានការពារ
- ឆ្លងតាមការបិះពាល់ផ្លូវភេទ
- ឆ្លងពីម្តាយទៅកូនក្នុងពេលសំរាល
- ឆ្លងតាមការបិះពាល់ផ្ទាល់ ( កំរាលពូក កន្សែងពោះគោ ឡាម ម្ជុល ដែលប្រឡាក់ជាមួយ មេរោគ HPV ) -ល- ។

👉 📚 ផលវិបាក នៃជំងឺសិរមាន់
- រំខាន់ដល់ការរួមភេទយ៉ាងខ្លាំង
- ដុះរីករាលដាល់កាន់តែច្រើន
- បង្កើនការឆ្លងជំងឺកាមរោគ
- មហារីក ប្រដាប់ភេទ រន្ធគូថ និងបំពង់ក

👉 ការព្យាបាលជំងឺ សិរមាន់
• ព្យាបាលដោយឱសថសូលុយស្យុង លាប
• ព្យាបាលដោយ កាំរស្មី Laser ឫ វះកាត់ក្នុងករណីដំបៅធំខ្លាំង ...៕

💊💊 ថ្នាំលេបបំប៉នប្រពន្ធ័ការពាររាងកាយអោយរឹងមាំល្អ
ថែទាំសុខភាព ហាត់ប្រាណ បរិភោគគ្រប់គ្រាន់ គេងគ្រប់គ្រាន់ កុំធ្វើការបាក់កំលាំង កុំពិសារ គ្រឿងស្រវឹង
💉🧪 ធ្វើតេស្តឈាម មេរោគឆ្លង ប្រមេះ ស្វាយ អេដស៍ .ល. ។ 

No comments:

Post a Comment