សំដីមាសទាំង ១២​របស់លោក Soichiro Honda ម្ចាស់​ក្រុមហ៊ុន​ Honda - Khmer Advanture

Breaking

BANNER 728X90

Tuesday, April 2, 2019

សំដីមាសទាំង ១២​របស់លោក Soichiro Honda ម្ចាស់​ក្រុមហ៊ុន​ Honda

Soichiro Honda គឺ​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​ Honda សព្វ​ថ្ងៃ​នេះ​ ជា​ក្រុមហ៊ុន​​ជប៉ុន​ដែល​ល្បី​ឈ្មោះ​លើ​ការ​ផលិត​ម៉ូតូ​ និង រថយន្ត​ បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៤៨។ លោក​តា​ Honda បាន​លា​ចាក​លោក​នៅ​​​ថ្ងៃ​ទី​ ៥ ខែ​សីហា​ ឆ្នាំ​ ១៩៩១ នៅ​ក្នុង​វ័យ​ ៨៤ ឆ្នាំ ហើយ​លោក​តា​ក៏​បាន​បន្សល់​ទុក​នូវ​សម្រង់​​សម្ដី​ដ៏​មាន​ន័យ​ជា​ច្រើន​ផង​ដែរ។
១. ថ្ងៃ​ដែល​ខ្ញុំ​ឈប់​ស្រម៉ៃ​គឺ​ថ្ងៃ​ដែល​ខ្ញុំ​ស្លាប់។
២. ប្រសិន​បើ​អ្នក​​ជួល​តែ​មនុស្ស​ដែល​អ្នក​​យល់ ក្រុមហ៊ុន​អ្នក​នឹង​គ្មាន​មនុស្ស​ដែល​ល្អ​ជាង​អ្នក​នោះ​ទេ។ ត្រូវ​ចាំ​ថា​អ្នក​អាច​មាន​ឱកាស​​រក​ឃើញ​មនុស្ស​ពូកែ ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត។
៣. ​ការ​រកស៊ី​ ឬ ធ្វើ​ការ​ងារ​​ណា​មួយ ប្រៀប​ដូច​ជា​ការ​បើក​ឡាន​ក្រុង​អ៊ីចឹង។ វា​វិល​ជុំ​រហូត ឈប់​​ដើម្បី​យក​មនុស្ស ប៉ុន្តែ​មិន​អាច​បើក​ទៅ​ណា​បាន​ឆ្ងាយ​នោះ​ទេ។ ពិត​ណាស់​អ្នក​អាច​មាន​សិទ្ធ​​រីករាយ​នឹង​ការ​បើក​លើ​ផ្លូវ​ដដែលៗ។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​គឺ​ចង់​បើក​ឡាន​ក្រុង​​ដែល​កាន់​តែ​ធំ​ជាង​មុន លឿន​ជាង​មុន និង ទៅ​បាន​ឆ្ងាយ។
​​​​​​​​​៤. អ្វី​ដែល​យើង​រៀន​តាម​រយៈ​ភាព​បរាជ័យ​​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​យើង វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ។ ដូច​នេះ​ចូរ​ស្វាគមន៍​បញ្ហា​ពិបាក​ ដើម្បី​ធ្វើ​ឲ្យ​យើង​កាន់​តែ​ខ្លាំង។
៥. ភាព​ជោគជ័យ​​ ១% ​គឺ​បាន​មក​ពី​ការ​បរាជ័យ​ ៩៩%។ ចូរ​កុំ​ខ្លាច​​បញ្ហា​ប្រឈម​ និង​បរាជ័យ​ តែ​គួរ​ខ្លាច​​ការ​គេច​ចេញ​ពី​ឱកាស និង​មិន​ធ្វើ​អ្វី​សោះ​វិញ។
៦. ពេល​អ្នក​បរាជ័យ​ អ្នក​ក៏​បាន​រៀន​ពី​វិធី​មិន​ឲ្យ​បរាជ័យ​​មួយ​ដែរ​។
​​​​៧. ពេល​ដែល​ខ្ញុំ​​កំណត់​ផែនការ​អ្វី​មួយ​ ហើយ​ទទួល​បាន​បរាជ័យ វា​ធ្វើ​ឲ្យ​​ចិត្ត​ខ្ញុំ​កាន់​តែ​ពុះ​កញ្ជ្រោល​។ ​​ខួរ​ក្បាល​ខ្ញុំ​នឹង​រវល់​តែ​គិត​ថា​គួរ​ធ្វើ​បែប​ណា​ ឲ្យ​បាន​ប្រសើរ​ជាង​មុន។
៨. ពាក្យ​ស្លោក​របស់​ជប៉ុន​មួយ​​និយាយ​ថា “លើក​ក្ដោង​ឡើង​ដោយ​ប្រើ​ដៃ​​ណា​ដែល​មាន​កម្លាំង​ខ្លាំង​” ។ មាន​ន័យ​ថា “អ្នក​ត្រូវ​ចាប់​យក​ឱកាស​​ណា​​មួយ​​ចំពោះ​មុខ​ ដែល​អ្នក​គិត​ថា​​អ្នក​មាន​សមត្ថភាព​ធ្វើ​វា​បាន​ល្អ”។
៩. អ្នក​មិន​អាច​វាស់​ចំណុច​ខ្លាំង​របស់​មនុស្ស​ម្នាក់​តាម​រូបរាង​ខាង​ក្រៅ​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​វាស់​តាម​សកម្មភាព និង​ការ​ឥទ្ធិពល​របស់​ពួក​គេ​ចំពោះ​​ប្រវត្តិសាស្ត្រ​មនុស្ស​លោក។
១០. ក្ដី​សង្ឃឹម​ ​នឹង​អាច​​ឲ្យ​អ្នក​លែង​ខ្វាយ​ខ្វល់​នឹង​រឿង​ពិបាក​ៗ​បាន។
​​​​​​​​​១១. ខ្ញុំ​មិន​ខ្វល់​ពី​សញ្ញាប័ត្រ​នោះ​ទេ អ្វី​​ដែល​ខ្ញុំ​ចង់​បាន​គឺ​ចំណេះ​ដឹង។
១២. មិន​ចាំ​បាច់​ទាល់​តែ​កើត​ជា​កូន​អ្នក​មាន​ ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​បាន​នោះ​ទេ។

No comments:

Post a Comment